Add your thoughts here… (optional)

ទេព សុវិចិត្រ

ដោយ​សារ​ខ្ញុំ​មើល​ឃើញនូវ​កង្វះខាត​ទង់ជាតិ​កម្ពុជា​ដែល​ត្រឹម​ត្រូវ​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចុប្បន្ន​នេះ (ក្នុង​អ៊ីនធឺណិត​និង​ប្រព័ន្ធ​ឌីជីថល) ខ្ញុំ​សម្រេច​ចិត្ត​ថា​នឹង​គូរ​រូប​ទង់ជាតិ​មួយ​ឲ្យ​បាន​ត្រឹម​ត្រូវ (មាន​កាំជណ្ដើរ) ដើម្បី​ចៀស​ផុត​ពី​ការ​ប្រើ​រូបទង់ជាតិ​ដែល​មិន​ត្រូវ។ រូប​ទង់ជាតិ​ដែលហើយ​មាន​វត្តមាន​នៅ​លើ​អ៊ីនធឺណិត​សព្វ​ថ្ងៃ​នេះ​ដូច​ជា៖

  1. ខុស​ទ្រង់ទ្រាយ ហើយ​មាន​គំនូស​ប្រាសាទ​ពណ៌​ក្រហម
  2. ខុស​ទ្រង់ទ្រាយ តែ​មាន​គំនូស​ប្រាសាទ​ពណ៌​ខ្មៅ
  3. ត្រូវ​ខ្នាត​តែ​មាន​រូប​ទង់ជាតិ​មាន​ទំហំ​តូច​មិន​អាច​ប្រើ​ការ​បាន
  4. មិន​មាន​កាំជណ្ដើរ

រូប​ទង់ជាតិ​ដែល​ត្រឹម​ត្រូវ​គឺ​មាន​កាំជណ្ដើរ មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ឧបសម្ព័ន្ធទីមួយ។

ការ​គូរ​នេះ​ខ្ញុំ​ផ្អែក​លើ​រូប​ទង់ជាតិ​ដែល​មាន​លក់​លើ​ទីផ្សារ ដែល​មាន​ខ្នាត​និង​ទ្រង់ទ្រាយ​ត្រឹម​ត្រូវ​ល្អ​អាច​យក​ជា​ការ​បាន។ តែ​ខ្ញុំ​ក៏​សូម​បញ្ជាក់​ថា ការ​គូរ​នេះ​ខ្ញុំ​ពុំ​មែន​មាន​បំណង​ចង់​កែ​ប្រែ​ឬ​កែ​ច្នៃ​រូបទង់ជាតិ​ខ្មែរ​ឡើយ តែ​នេះ​ខ្ញុំ​គ្រាន់​តែ​ចែក​ជូន​ឲ្យ​ប្រើ​ជា​បណ្ដោះអាសន្ន រហូត​ដល់​ពេល​ណា​ដែល​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​ចេញ​នូវ​រូប​ទង់ជាតិ​ដែល​ជា​ផ្លូវការ។ ខ្ញុំ​បាទ​ក៏​សូម​ទោស​ផង​ដែរ ប្រសិន​បើ​ការ​គូរ​នេះ​មាន​កំហុស​កើត​ឡើង ព្រោះ​នេះ​ខ្ញុំ​គូរ​ចេញ​ដោយ​ទឹក​ចិត្ត​ស្រលាញ់​ខ្មែរ🙂 ណា​មួយ​មក​ពី​ខ្ញុំ​ពុំ​មាន​ឯកសារ​គ្រប់​គ្រាន់​ជា​បង្អែក​ឡើយ តែ​ខ្ញុំ​ផ្អែក​ទៅ​លើ​រូប​ទង់ជាតិ​ដែល​គេ​ប៉ាក់​ដាក់​លក់​លើ​ទីផ្សារ​ដូច​ខ្ញុំ​បញ្ជាក់​ពី​ខាង​លើ​រួច​មក​ហើយ។ ខ្ញុំ​នៅ​តែ​និយាយ​ដដែល​ថា ការ​គូរ​នេះ​ពុំ​មែន​ជា​ផ្លូវការ​ទេ តែ​ទុក​ជា​ការ​ប្រើ​បណ្ដោះអាសន្ន​គ្រាន់​ជាង​ប្រើ​របស់​ដែល​ខុស​ខ្នាត លុះ​ត្រា​តែ​ខាង​ស្ថាប័ន​ពាក់ព័ន្ធ​ចេញ​ជា​ផ្លូវការ។

សូម​ទាញ​យក​រូប​ទង់ជាតិ​ក្នុង​ទំហំ​ខាង​ក្រោម៖

  1. ទំហំ 10000 Pixel
  2. ទំហំ 5000 Pixel
  3. ទំហំ 1000 Pixel

សូម​អរគុណ!
ទេព សុវិចិត្រ
ខ្ញុំ​បាទ​ទទួល​យក​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនានានា​ពី​អ្នក​ទាំង​អស់​គ្នា

View original post

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s