១​សែន​បញ្ហា

មូលហេតុ​ខ្មោច​សង្កត់ ពន្យល់​តាម​បែប​វិទ្យា​សាស្ត្រ

យ៉ាងម៉េច​ទៅ​ដែល​ហៅ​ថា​ខ្មោច​សង្កត់​នោះ?

ឧទាហរណ៍​មនុស្សម្នាក់​កំពុង​តែ​ដេក​ៗ ស្រាប់​តែ​ឃើញ​ខ្មោច​ព្រាយ​បិសាច​មួយ​ហោះ​ស្ទុង​មក​គ្រប​ពី​លើ។ មនុស្សម្នាក់​នោះ​ប្រឹង​កម្រើក​ដៃ​ជើង​យ៉ាង​ណា​ក៏​កម្រើក​មិន​រួច​ដែរ ស្រែក​ក៏​ស្រែក​មិន​ចេញ។ នេះ​ហើយ​ហៅ​ថា​ខ្មោច​សង្កត់​នោះ។

ខ្ញុំ​ក៏​ធ្លាប់​ឆ្លង​កាត់​បញ្ហា​ស្រដៀង​គ្នា​នេះដែរ។ មនុស្ស​ជា​ច្រើន​ដែល​ខ្ញុំ​បាន​ស្គាល់​ក៏​គេ​ធ្លាប់ឆ្លង​កាត់​បញ្ហា​នេះ​ ដែរ។ តើ​នេះ​មក​ពី​ខ្មោច​មែន​ទែនឬ​យ៉ាង​ណា?

អ្នកវិទ្យាសាស្ត្រ​បាន​ចែក​ដំណេក​របស់​មនុស្ស​ជា​​ពីរ​ប្រភេទ៖ ដំណេក​វគ្គ​ចលនា​ភ្នែក​លឿន (REM: Rapid Eye Movement) និង​ដំណេក​វគ្គ​ចលនាភ្នែកយឺត(NREM: Non Rapid Eye Movement)។ ដំណេក NREM ត្រូវ​បាន​គេ​ចែក​ចេញ​ជា​បី​ដំណាក់​កាល​ទៀត​គឺ N1, N2 និង N3 ។ ក្នុង​ពេល​យើង​​ដេក​ពេញ​មួយយប់​​ ​ដំណាក់​កាល​ដំណេក​ប្រព្រឹត្ត​ទៅ​តាម​វដ្តមួយ ក្នុង​លំដាប់ N1-> N2->N3->N2->REM  ចុះ​ឡើង​​។

ក្នុង​ដំណាក់កាល N1 : គេ​ហៅ​ថា​ដំណាក់​កាល​ងងុយ​ដេក; ក្នុង​ដំណាក់​កាល​នេះ យើង​អាច​ជួប​ប្រទះ​នូវ​បាតុភូទយល់សប្តិ​ដឹង​ខ្លួន (ក្នុង​យល់​សប្តិ​ដឹង​ថា​ខ្លួន​ឯងកំពុង​យល់​សប្តិ), មមាល, មាន​អារម្មណ៍​ថា​ព្រលឹង​ហោះ​ចេញ​ពី​ខ្លួន​ប្រាណ និង​កម្រើក​ដៃ​ជើង​មិន​រួច។ ក្នុង​ដំណាក់​កាល​នេះ មនុស្ស​យើង​ចាប់​ផ្ដើម​បាត់​បង់​ការ​បញ្ជា​ទៅ​លើ​សាច់​ដុំ និង​បាត់​បង់​ការ​ទាក់ទង​ជាមួយ​ពិភព​នៅ​ជុំ​វិញ។

ដំណាក់កាល N2 : ដំណាក់កាល​មាន​ប្រមាណ​ជា 45 ទៅ 55% នៃ​រយៈ​ពេល​ដេក​សរុប; សាច់ដុំ​កាន់​តែ​ចុះ​ខ្សោយទៅ ហើយ​យើង​បាត់​បង់​ស្មារតី​ទាំង​ស្រុង។

ដំណាក់កាល​ N3 : ដំណាក់​កាល​យល់​សប្តិ​អាក្រក់ មមើនិយាយ​ មមើដើរ និង​ដេក​នោម​ដាក់​ខោបាន​កើត​ឡើង។

ដំណាក់​កាល REM : មាន​ប្រមាណជា 20%–25% នៃ​ដំណេក។ ក្នុង​ដំណាក់​កាល​នេះ​ ភ្នែក​របស់​មនុស្ស​មាន​ចលនា​ចុះ​ឡើង​ៗ លឿន​ខុស​ពី​ធម្មតា ហើយ​ក្នុង​ដំណាក់​កាល​នេះ​ហើយ​ដែល​យើង​ចងចាំ​បាន​ភាគ​ច្រើន​នៃ​សុបិន​របស់​ យើង។ ក្នុង​ដំណាក់​កាល​នេះ សាច់​ដុំ​បាន​បាត់​បង់​កម្លាំង​ឬ​ខ្វិន​ទាំង​ស្រុង។ ភាព​ខ្វិន​នេះ ប្រហែល​ជា​ការ​ចាំ​បាច់​មួយ​ដើម្បី​ការពារ​រាង​កាយ​កុំ​ឱ្យមាន​​របួស ​ព្រោះ​បើ​មិន​អ៊ីចឹង​ទេ​អវៈយវៈ​របស់​យើង​​អាច​រើ​បម្រះក្នុង​ពេល​យល់​សប្តិ ​ច្បាស់​ៗបែប​នោះ​ ដែល​កើត​ឡើង​ក្នុង​ដំណាក់​កាល​នេះ។

ដំណាក់​កាល​ REM នេះ​ ​កើត​ឡើង​នៅ​មុន​ពេល​យើង​ភ្ញាក់​ដឹង​ខ្លួន​ឡើង​វិញ​បន្តិច។

ដោយក្នុងដំណេក​វគ្គ REM

-មនុស្សយើងមិនអាច​កម្រើក​ដៃ​ជើង​បាន​ទាំង​ស្រុង

– ដំណាក់​កាល​នេះ​កើត​ឡើង​មុន​យើង​ភ្ញាក់​ពី​ដេក​បន្តិច

– យើង​ចាំ​សុបិន​ក្នុង​ដំណាក់​កាល​នេះ​បាន (ឧបមាថា​យើង​សុបិន​ឃើញ​ខ្មោច​មក​សង្កត់នៅ​ពេល​នេះ)

ដូច្នេះ​ខ្ញុំ​សន្និដ្ឋាន​បាន​ថា បាតុភូទ​​ខ្មោច​​សង្កត់ ​គឺ​ជា​បាតុភូទ​ធម្មតា​ ដែល​កើត​ឡើង​ពី​ដំណេក+សុបិន​ តែ​ប៉ុណ្ណោះ៕

Ref:

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s