កំណាព្យ

ធ្លាប់តែវោហារវាចារឆ្លើយឆ្លង លេងល្បិចពាក្យល្បង​នៅក្នុងហ្វេសប៊ុក

ថ្ងៃនេះរីករាយចង់កែអផ្សុក ស្រាប់ចូលមក​ត្រុកក្នុងភូមិវ៉ឺត​ប្រែស។

6 thoughts on “កំណាព្យ

  1. ព្រឹកមេឃមមីរទៀងទីកលភ្លៀង សម្រែកក្អាត់ច្រៀងរងំពេញព្រៃ

    សារិកាហិចហើរស្វែងរកចំណី ធម្មជាតិខៀវខ្ចីរីកស្រស់បំព្រង។

    ទីធ្លាសាលាវិទ្យាល័យឈូក ធ្លាប់រត់ធ្លាប់ជ្រកធ្លាប់ជិះយោលទោង

    ឥឡូវឃ្លាតឆ្ងាយខានបានជិះទោង ច្រើនឆ្នាំកន្លងនៅនឹកមិនភ្លេច។

    (18-5-2012)

  2. ឮផ្គរក្តុងក្តាំង ខ្យល់បក់មកខ្លាំង លាយនឹងរន្ទះ ក្រឡេកទៅក្រៅ

    មេឃខ្មៅដេសដាស់ ភ្លៀងធ្លាក់ខ្លាំងណាស់ បែបចាញ់សម្រស់អូន…

  3. ខានធ្លាក់ភ្លៀងយូរ កង្កែបហ៊ីងថ្ងូរ ទាមទាររកទឹក

    ពីថ្ងៃក្តៅខ្លាំង រីងរាំងរអឹក ឥឡូវមេឃភ្លឹក ចាប់បង្អុរម្តង​។

    ខ្យល់បក់ខ្លាំងវ៉ូ រង្គើរស្នូរសូរ ផ្គរអមរន្ទះ មេឃមីងងឹត

    ចាប់ភ្លៀងខ្លាំងណាស់ សូមផ្តាំក្មេងចាស់ សូមប្រយត្ន័ផង។

  4. ខែចែត្រក្តៅខ្លាំង ខែប្រាំងក្តៅហែង

    ក្តៅស្ទើរបែកផ្សែង កំពីងពួយផ្កា…

  5. កូនកាចបំពេញទុក្ខ ម្តាយឪពុកមានបារម្មណ៍
    កូនស្លូតដឹងគួរសម មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។

    ឪពុកម្តាយខ្សត់ខ្សោយ កុំបណ្តោយអោយអាប់យស
    ខំរៀនអោយខ្ពស់ខ្ពស់ គ្រាន់សង្រ្គោះដល់មេបា។

  6. ចោលគំនិតដែលថា “ខ្លួនទាបកុំតោង ដៃខ្លីកុំឈោងស្រវ៉ាអោបភ្នំ”

    ហើយប្រកាន់យក ” ខ្លួនទាបប្រឹងតោង ដៃខ្លីប្រឹងឈោង ជើងវិញប្រឹងជាន់ ឡើងកំពូលភ្នំ អោយបានរួសរាន់ ក្រែងបានខ្ពស់គ្រាន់ ប្រសើរអាត្មា។

    ដឹងទាបប្រឹងខំ ដៃជើងសស្រាំ ព្យាយាមឧស្សាហ៍
    គង់ស្គាល់កំពូល ភ្នំខ្ពស់យ៉ាងណា បានឃើញលោកា ទូលំទូលាយ។

    ពីអ្នកគ្រូ៖ Khmer Author Chanbo Keo

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s